Friday, January 28, 2011

ទំព័រដើម

ក្រុងភ្នំពេញ​ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភ្នំពេញគឺជាទីក្រុងនិង​ជាបេះដូងនៃ ព្រះរាជា ណាចក្រកម្ពុជាហើយក៏ជាកន្លែងដែលមានមនុស្សរស់ច្រើនជាងគេក្នុងប្រទេសកម្ពុជា។ លើសពី នេះទៅទៀតភ្នំពេញក៏ជា កន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនង ការបរទេស នយោបាយ ការអភិវឌ្ឍន៏ និង ជាកន្លែងដែលបន្សល់ទុក​នូវសំណង់ចាស់ៗ​ជាច្រើន ផងដែរដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង អគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះភ្នំពេញ បានប្តូររូបរាងថ្មីទាំង​ការអភិវឌ្ឍនិងសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់និងសំណង់ជាដើម។ លើសពីនេះទៅទៀតភ្នំពេញក៏បានក្លាយទៅជាទីក្រុងមួយ ដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ និង​សេដ្ឋកិច្ច​ ជាមួយនឹងទីក្រុងធំៗនានានៅលើសកលលោក។

ប្រវត្តិក្រុងភ្នំពេញ

ពីមុន​ភ្នំពេញ​មាន​ឈ្មោះ​ថា ក្រុង​ចតុមុខ​ មាន​ន័យ​ថា ​ ទីក្រុង​ដែល​មាន​មុខ​បួន​​។ ឈ្មោះ​នេះ​ដែរ​យើង​បាន​យក​មក​ពី​ការ​រត់​ប្រសព្វ​គ្នា​នៃ​ទន្លេ​ គឺ​មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោមទន្លេបាសាក់និង ទន្លេសាប​​​​ ។ ទន្លេ​ទាំង​៤​បាន​រត់​ប្រសព្វ​គ្នា​ត្រង់​កន្លែង​ដែល​ក្រុង​ចតុមុខ​បាន​តាំង ​នៅ ​ក្រុង​ចតុមុខ​​។
ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា ជា​លើក​ដំបូង ក្នុង​រជ្ជកាល​ស្តេចពញាយ៉ាត ដែល​ជា​ស្តេច​នៃ​អាណាចក្រ ​ខ្មែរ នា​សម័យ​នោះ​។ ស្តេច​ ពញាយ៉ាត បាន​រើ​រាជធានី ពី​រាជធានី​អង្គរ​ធំ មក​ភ្នំពេញ បន្ទាប់​ពី​វា​ត្រូវ​បាន​ក្តោប​យក ដោយ​ប្រទេសថៃប៉ុន្មាន ​ឆ្នាំ​មុន​នោះ​បន្តិច​។ ក្នុង​រជ្ជកាល​ព្រះបាទ ​នរោត្តម ព្រះ​មហាក្សត្រ​នៃ ព្រះ​រាជាណាចក្រ​កម្ពុជា ក្រុង​ភ្នំពេញ​បាន​ក្លាយ​ជា​កន្លែង​ឈរ​ជើង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​និងព្រះបរមរាជវាំង
ទីក្រុង​ភ្នំពេញ​ចាប់ផ្តើម​ស្ថាបនា​លើក​ដំបូង​បង្អស់​នៅ​ពុទ្ធ​សតវត្ស​ទី ​២១ គ្រឹស្ត​សតវត្ស​ទី​១៥ ក្នុង​រជ្ជកាល​ព្រះបរមរាជា (ពញាយ៉ាត) គឺ​ព្រះ​ស្រីសុរិយោពណ៌‌ នៅ​ពេល​ដែល​ទ្រង់​បោះបង់​ចោល​ព្រះរាជវាំង​អង្គរ​មក​កសាង​ព្រះ​រាជវាំង​ថ្មី​ នៅ ទួលបាសាណ ក្នុង​ខេត្ត​ស្រី​ស​ឈរ ដែល​សព្វថ្ងៃ​ហៅ​ថា ស្រុក​ស្រី​សន្ធរ ក្នុងខេត្ត​កំពង់ចាម។ ប៉ុន្ដែ​ដោយ​ទីទួល​បាសាណ​នោះ ក្នុង​រដូវ​ភ្លៀង​មាន​ទឹក​លិច​រាល់​ឆ្នាំ ទ្រង់​បាន​សាង​ប្រាសាទ​ព្រះរាជវាំង​ហើយ​គង់​នៅ​បាន​តែ​មួយ​ឆ្នាំ ក៏​ទ្រង់​ស្ដេច​យាង​មក​កសាង​ទីក្រុង​ថ្មី នៅ​ឆ្នេរ​ទន្លេ​បួន​មុខ គឺ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ នៅ​គស ១៤៣៤​។
ការ​ស្ថាបនា​ព្រះរាជវាំង​នៅ​ទីក្រុង​ភ្នំពេញ​មាន​ពីរ​លើក ៖
បាន​ជា​ការ​ស្ថាបនា​ព្រះ​រាជវាំង​នៅ​ទីក្រុង​ភ្នំពេញ​មាន​២​លើក ព្រោះ​ក្រោយ​ពី​ការ​ស្ថាបនា​លើក​ទី​១ គឺ គស ១៤៣៤ ដល់ ១៤៩៧ នោះ​ព្រះរាជវាំង​បាន​ទៅ​ស្ថាបនា​នៅ​អង្គរ​វិញ​... ក្រោយពី​អង្គរ ទៅ​ពោធិ៏សាត់ ទៅ​បរិបូណ៍ ទៅ​លង្វែក ទៅ​ឧត្តុង្គ ហើយ​ក្រោយ​ពី​ឧត្តុង្គ ព្រះរាជវាំង​ត្រលប់​មក​ស្ថាបនា​នៅ​ក្រុង​ភ្នំពេញ​វិញ​ជា​លើក​ទី​២ នៅ​គស​១៨៦៥ ទើប​បាន​ស្ថិតស្ថេរ​រហូត​ដល់​សព្វថ្ងៃ​នេះ​។

ប្រវត្តិ ​​រាជ​ធានី​ភ្នំ​ពេញ​​តាមរាជពង្សាវតារខ្មែរ​

រាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញ ​ដោយមានសេចក្តី​សំរួលដូចតទៅ​ ៖
ក្នុងកាលដែលកន្លងយូរទៅហើយ មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យ​ ស្តុកស្តម្ភ ដែលអ្នកផងហៅថា ដូនពេញ​ ។​ ​ផ្ទះគាត់តាំង​នៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ) ។

នាសម័យថ្ងៃមួយ​ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្តោយ​អោយ​បាក់​ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គ​រហូតមកដល់​ទន្លេ​ច្រាបឈាម ។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែត​មកទើនៅត្រង់មាត់​កំពង់របស់ដូនពេញ ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយ​នាំ​យក​​មកលើគោក ។ កាលបើអ្នកទាំងនោះរើសំរាមនៅ​គល់​គគីរ ស្រាប់តែឃើញ​ព្រះពុទ្ធ​រូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជា​ព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ ។ ពួក​អ្នក​ស្រុក​​បាន​ដង្ហែ​រូបបដិមាទាំងនោះ យកទៅដំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បាន​អោយគេជញ្ជូនដីពូន​ដំបូកភ្នំខាង​ឥសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២ ។

តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឥសាន​ព្រះវិហារ រួមគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃលោកតាព្រះចៅ) ។

ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាង​អធិអធម ។ ​ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែល​យូរៗ​ទៅក្លាយ​នៅ​ត្រឹមតែភ្នំដូនពេញ ដូចយើងហៅសព្វថ្ងៃនេះ ។

គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរ​នោះរាជ​ពង្ស​សាវតា និងអត្តបទចម្លងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមាន​ពុទ្ធបដិមាបួន​អង្គ​ធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ​ព្រះពុទ្ធ​រូប ពីរអង្គ​មាន​​ព្រះ​ភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយ​ព្រះអង្គ មាន​ព្រះភ័ក្ត្រ តាំង​សមាធិ និងរូបសិលា ១ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួក​ព្រាហ្មណ៍ ។ តែបើតាមរូបតំណាង​ដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់​លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នា ។




រដ្ឋបាល

ភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា។ រាជធានីភ្នំពេញជាទីក្រុងដែលមានស្ថានភាពភូមិបាល ស្មើនឹងខេត្តមួយដែរ។ រាជធានីភ្នំពេញ​ចែកជា​ ៧ខណ្ឌ ក្នុងនោះរួមមាន ៧៦សង្កាត់ ដែលមាន​ ៦៣៧ក្រុម៖

រដ្ឋបាលខណ្ឌ សង្កាត់ ក្រុម នៃក្រុងភ្នំពេញ
ឈ្មោះខណ្ឌ ចំនួនសង្កាត់ ចំនួនក្រុម
ខណ្ឌចំការមន ១២​ ៩៥
ខណ្ឌដូនពេញ ១១​ ១៣៤
ខណ្ឌប្រាំពីរមករា ៨​ ៣៣
ខណ្ឌទួលគោក ១០​ ១៤៣
ខណ្ឌដង្កោ ១៥​ ១៤៣
ខណ្ឌមានជ័យ ៨​ ៣០
ខណ្ឌឫស្សីកែវ ១២​ ៥៩
ខណ្ឌសែនសុខ
សរុប ៧៦ ៦៣៧

អភិបាលក្រុងភ្នំពេញ

  • ១៩៧៩ - ១៩៨០: លោក ខាង សារិន
  • ១៩៨០ - ១៩៨២: លោក ចាន់ វ៉ែន
  • ១៩៨២ - ១៩៨៥: លោក កែវ ចាន់ដា
  • ១៩៨៥ - ១៩៩០: លោក ថោង ខុន
  • ១៩៩០ - ១៩៩២: លោក ហ៊ុក ឡង់ឌី
  • ១៩៩២ - ១៩៩៣: លោក ស៊ីម កា
  • ១៩៩៣ - ១៩៩៨: លោក ឈឹម សៀកលេង
  • ១៩៩៩ - ២០០៣: លោក ជា សូផារ៉ា
  • ២០០៣- បច្ចុប្បន្ន: លោក កែប ជុតិមា

ប្រជាសាស្ត្រ

នៅឆ្នាំ២០០៦ ភ្នំពេញមានប្រជាជន ២០០៩២៦៤ នាក់លើផ្ទៃដីសរុបរបស់ខ្លួន ៣៧៥គ.ម និងមានដង់ស៊ីតេប្រជាជន ២៦៩៦នាក់ក្នុងមួយ គីឡូម៉ែតការេ។ កំនើនប្រជាជនជាមធ្យមគឺ ៣,៩២%។

សេដ្ឋកិច្ច

តាំងនៅមុខកាត់ប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ ហើយនិងទន្លេសាប ។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាង ពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៏ សេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុកនិង ប្រទេសនៅលើ សកលលោក ដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹង និងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បន្ថែមការនាំចេញច្រើន។ ដើម្បី បង្កើនសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋរ ដ្ឋាភិបាល បានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជា តំបន់ទេសចរណ៏ និងតាមរយៈ ភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។

ទេសភាពនិងស្ថាបត្យកម្ម


ព្រះទីនាំងច័ន្ទឆាយា
វិស័យដែលទាក់ទាញភ្ញៀវទេសចរណ៏នៅទីក្រុងភ្នំពេញរួមមាន ព្រះបរមរាជវាំង ផ្សារធំថ្មី ព្រះវិហារព្រះកែវមរកត សារមន្ទីរជាតិ វិមានឯករាជ្យ វិមានមិត្តភាព កម្ពុជា វៀតណាម សារមន្ទីរទួលស្លែង វត្តភ្នំ និង វាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។
[[ព្រះបរមរាជវាំង]គឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សារជាថ្មីដោយ ព្រះបាទ នរោត្តម
វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ ១៣៧៣ មានកំពស់២៧ម៉ែត ជាវត្តខ្ពស់ ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកំលាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតំកល់ព្រះពុទ្ឋរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាម​ដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។

ធាតុអាកាស

អាកាសធាតុទីក្រុងភ្នំពេញ
ភ្នំពេញមានសីតុណ្ហភាពក្តៅពេញមួយឆ្នាំ។ សីតុណ្ហភាពទីក្រុងមានការប្រែប្រួលពី ១០°ទៅ ៣៨ °C (៥០° ទៅ ១០០ °F)។ ភ្នំពេញមាន​អាកាសធាតុត្រូពិចទទួល​ឥទ្ធិពល​​ខ្យល់មូស្សុង។ ចាប់ពីខែឧសភាដល់ខែតុលា ខ្យល់មូស្សុងពីទិសនីរតី បក់នាំខ្យល់មានសំនើមខ្ពស់​ពី ឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា។ ចាប់ពីចុងខែវិច្ឆិកាទៅខែមិនា ខ្យល់មូស្សុងបក់នាំខ្យល់ស្ងួតពីទិសឦសាន។ ភ្នំពេញមានកំពស់ទឹកភ្លៀង​ ខ្ពស់ជាងគេនៅខែកញ្ញានិងតុលា ហើយទាបជាងគេនៅខែមករា​និងកុម្ភៈ។
ភ្នំពេញ​មានរដូវ២ដាច់ដោយឡែកពីគ្នាគឺ​ រដូវប្រាំង និង រដូវវស្សា។ រដូវវស្សា ចាប់ពីខែឧសភា ដល់ ខែ តុលា ដែលសីតុណ្ហភាពអាចឡើងដល់ ៤០°C។ រដូវប្រាំង គឺចាប់ពី ខែវិច្ឆិកា ដល់ខែ មេសា ដែលសីតុណ្ហភាពអាចធ្លាក់ចុះត្រឹម ២២°C។ ខែដែលល្អសំរាប់ដំណើរកំសាន្តគឺចាប់ពីរខែវិច្ឆការដល់ខែមករា នៅពេលដែលសីតុណ្ហភាពនៃសំណើមបានថយចុះ។