ពត៌មាន

ធនាគារ ANZ ROYALE AUSTRALI សន្យា​បន្ត​សកម្មភាព​ ក្នុង​វិស័យ​ហិរញ្ញវត្ថុនៅ​កម្ពុជា
       

នៅ​ក្នុង​ជំនួប​សំដែង​ការគួរ សមជាមួយ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​ថ្ងៃទី ១៩ ខែមករា​ឆ្នាំ​២០១១ នៅភូមិគ្រឹះក្នុងរាជធានីភ្នំពេញ នាយកធានាគារ​ ANZ ROYALE AUSTRALI លោក MIKE SMITH បានជំរាបជូនសម្ដេចតេជោ​នាយករដ្ឋមន្ដ្រីថា ធនាគារ​ ANZ ចង់ ដើរតួនាទីយ៉ាងសំខាន់ ជាពិសេសលើវិស័យ ហិរញ្ញវត្ថុ​ដើម្បី​ជួយ​កម្ពុជា​ ។ លោក SMITH បាន​និយាយ ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ធនាគារ ANZ បានទទួលជោគជ័យយ៉ាង ខ្លាំង ហើយ​​ពេល​​នេះ​ក៏កំពុង​តែ​ ពង្រីក​សាខា​របស់​ខ្លួន​ឱ្យបាន​កាន់​តែច្រើនថែមទៀត ។

យោង​តាមឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ដ្រីឱ្យដឹងថា​ នៅ​ក្នុង ​ជំនួប​នោះ​សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី បានចូលរួមអបអរសាទរ​ចំពោះ​ដំណើរវិវត្ដន៍​ដ៏​ល្អ របស់​ ធនាគា​រ​ ANZ ROYAL នៅក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា ការនេះ​បានចូល​រួម​ចំណែក​ ក្នុងការ​ទប់ស្កាត់ និង ជម្រុញ​ធ្វើឱ្យមានស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ​នៅពេល​ដែលពិភព​លោកកំពុង​តែ ជួប​ប្រទះ​នូវ​វិបត្ដិហិរញ្ញ​វត្ថុ​នោះ។ សម្ដេចតេជោ​ មានប្រសាសន៍ថា ប្រសិនបើធនាគារ ANZ មានបញ្ហា​ អ្វីនោះ​នឹងអាច​​នាំ​ទៅ​ដល់ការដួលរលំធនាគារ ផ្សេងៗទៀត​នឹងក៏នាំទៅដល់ការលំបាករបស់ រាជរដ្ឋា ភិបាល​កម្ពុជា​ផងដែរ ។

ឯកឧត្តម​ អ៊ាង សុផល្លែត ថ្លែងថា សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី​បានស្នើ​ឱ្យធនាគារ​ANZ បន្ដចូល​ រួមឱ្យ​បាន​កាន់តែសកម្មថែម ទៀតនៅក្នុងវិស័យហិរញ្ញវត្ថុនៅ​កម្ពុជា​។ សម្ដេចតេជោ​ថ្លែងថា សេចក្ដី​ត្រូវ ការ​របស់​រាជរដ្ឋាភិបាល​គឺធនធានខួរក្បាល ដែលធនាគារANZ អាចចូលរួមចំណែកក្នុងការផ្ដល់ យោបល់ក្ដី និង ការផ្ដួច​ផ្ដើម​ក្ដី​តាមរយៈវេទិការាជរដ្ឋាភិបាល ជាមួយវិស័យឯកជន នោះ ។

សម្ដេចតេជោ​ ហ៊ុន សែន ក៏បានមាន​ប្រសាសន៍​ចូលរួមផ្តល់​នូវការរំលែកផលវិបាក ទាំងឡាយ ដែល​បាន​កើតឡើង​ចំពោះ​​ប្រទេសអូស្ដ្រាលី ពាក់ព័ន្ធជាមួយបញ្ហាគ្រោះទឹកជំនន់នាពេល ថ្មីៗនេះ​ផង​ដែរ​ ៕

         សម្តេច​តេជោ​ សម្ពោធ​ដាក់​ឲ្យ​ប្រើ​បា្រស់ស្ពាន​​មិត្តភាព​កម្ពុជា-ចិន​ទី​៣
       

នៅ​ក្នុង​ឱ​កាស​ប្រកាស​សម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ ​ការ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ ២០១១ នូវ​ស្ពានព្រែកតាមាក់​ប្រវែង​​​ ១០៦៦​ ម៉ែត្រ​ ដែល​កសាង​ឡើង​ដោយ​ជំនួយ​ឥណទាន​របស់​ប្រទេស​ចិន​ សម្ដេច​អគ្គ​​មហា​សេនាបតីតេជោ ហ៊ុន សែន បានជូនពរឱ្យចំណងមិត្ដភាព និង កិច្ចសហ ប្រតិបត្ដិការកម្ពុជា-ចិន​ស្ថិត​ស្ថិរ​ជាអមតៈ និង បានសំដែងនូវកតញ្ញូតាធម៌ ជូនចំពោះប្រទេស ចិន សម្រាប់ការផ្ដល់ជំនួយ ដើម្បី​កសាង​ស្ពាន​ និង​កសាង​​អភិវឌ្ឍន​ប្រទេស​កម្ពុជា​។

សម្ដេចតេជោ​នាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ចិនបានមើលឃើញ​ពីឯករាជ្យម្ចាស់ ការ​របស់​ កម្ពុជា​ក្នុង​​ការ​អនុវត្ដដូច្នោះ ភាគីចិន ជានិច្ចកាលបានផ្ដល់នូវការគោរពដល់ការសម្រេច​របស់កម្ពុជា ។ សម្ដេច​​​មាន​ប្រសាន៍ថា ឥណទានដែល បានមកពីប្រទេសចិននោះ ចិនតែងតែគោរព​ការ ចង់​បាន ​របស់​កម្ពុជា ហើយ​ផែនការរបស់ចិនគឺតែងអនុវត្ដរួចរាល់មុនកាល កំណត់ជានិច្ច ហើយប្រទេសចិន និយាយតិច ប៉ុន្ដែ​​ធ្វើ​ច្រើន ។

នៅ​ក្នុងសង្កថា សម្ដេចតេជោបានកត់សម្គាល់អំពីសារៈ​ សំខាន់នៃការកសាង​ហេដ្ឋា​រចនា សម្ព័ន្ធ​ ដោយ​​មានប្រសាសន៍ថា នយោបាយកាត់បន្ថយភាពក្រីក្រ និង ការបែងចែក​ផ្លែផ្កា​នៃ​កំណើន​ សេដ្ឋកិច្ច​ ប្រកប​ដោយសមធម៌ ល្អបំផុតគឺហេដ្ឋារចនាសម្ព័ន្ធនោះហើយ ។ សម្ដេចមានប្រសាសន៍ថា ខ្ញុំសូម ​និយាយ​ដោយ​ត្រង់ថា ខ្ញុំអត់ជឿ ហើយកាន់តែមិនជឿថា ប្រទេសអាចមាន​សន្ដិភាព​បាន ​យូរ​អង្វែង​ ដោយ​គ្មាន​ការ​អភិវឌ្ឍ​​​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នោះទេ ។ ខ្ញុំមិនជឿដាច់ខាតថា​ បើមិនធ្វើ ហេដ្ឋា​រចនា សម្ព័ន្ធ ជា​ពិសេស​ផ្លូវ ស្ពាន គឺ​កុំនិយាយ​ដល់ការអភិវឌ្ឍ ហើយក៏​មិន​ចាំបាច់​​និយាយទៅដល់ការ ធ្វើសមាហរណកម្ម ជាមួយ​ប្រទេស​​ជិត​ខាង។ សូមកុំនិយាយ បើយើង​ធ្វើសមាហរណកម្មផ្ទៃក្នុង ខ្លួនឯងមិនទាន់ជាប់ផង តើទៅធ្វើ​សមាហរណកម្មជាមួយអ្នកណា ។

សម្ដេចតេជោ​នាយករដ្ឋ​មន្ត្រី ថ្លែងថា ទស្សនៈវិជ្ជារបស់ខ្ញុំតាំងពីដើមរៀងមកគឺ មូលដ្ឋាន វិនិយោគ​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធជា ផ្លូវ ជាស្ពាន ជាប្រឡាយទឹក និង ធនធានមនុស្ស ។ ខ្ញុំមាន មោទន​ភាព​ជាមួយ​នឹង​នយោបាយ​របស់គណបក្សប្រជាជន កម្ពុជា និង ជាមួយនយោបាយ របស់ រាជរដ្ឋាភិបាល ដែលខ្ញុំ​ដឹក​នាំ​ព្រោះ​ការតភ្ជាប់នេះគឺវាបានបង្កើតឡើងនូវស្ថានភាព ប្រទាក់ក្រឡាគ្នារវាង ប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ រួមជា​មួយនឹងការដឹកជញ្ជូនផងដែរ ។

ស្ពានព្រែកតាមាក់បានក្លាយទៅជាស្ពាន​មិត្ដភាពកម្ពុជា-ចិនទីបី ដែលកន្លង​មក​​បានសម្ពោធ ដាក់​ឱ្យប្រើ​ប្រាស់​ជា​បន្ត​បន្ទាប់​​​រួច​មកហើយគឺ ស្ពានមិត្ដភាពកម្ពុជា-ចិនសេកុង ខេត្ដស្ទឹងត្រែង ស្ពាន​ មិត្ដភាព​កម្ពុជា-ចិន​ព្រែក​ក្ដាម​ឆ្លង​កាត់​ទន្លេ​សាប និងស្ពានព្រែកតា មាក់ឆ្លងកាត់ទន្លេមេគង្គដែល បាន សម្ពោធនេះ ។

ឯកឧត្តម​ ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណា ចក្រ​កម្ពុជា​បានថ្លែងថា ស្ពាន ធំៗទាំងអស់នេះគឺ​ជាខ្សែបូរមួយមិនត្រឹម តែតភ្ជាប់ពីទន្លេម្ខាង ទៅ ទន្លេម្ខាងទេ ព្រម​ទាំង​បានតភ្ជាប់ចិត្ដប្រជាជនចិន និងប្រជា​ជន​កម្ពុជា ​ ហើយ​ក៏ជា​ស្ពានមិត្ដភាព និងស្ពាន​សហប្រតិបត្ដិការផង​ដែរ។ ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត​មាន​ប្រសាសន៍​ថា រដ្ឋាភិបាលចិនប្រកាន់ យកការស្រុះស្រួល​ជា​មួយ​អ្នក​ជិត​ខាង និង យកអ្នក​ជិត​ខាង​ជាដៃ​ គូរ​ធ្វើ​ជានយោបាយការបរទេស គាំទ្រយ៉ាងពេញទំហឹងនូវការ​កាត់បន្ថយ​ភាព​ក្រី​ក្រ និង ខិតខំ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាលកម្ពុជា និង សង្ឃឹមអាច​ឃើញ​ប្រទេស​កម្ពុជា​រក្សា​គំរូ​អភិវឌ្ឍ ដោយ​ឯករាជ្យ​ម្ចាស់​ការ​ខ្លួន​​ឯង កាន់តែងាយស្រួល ធ្វើសមាហរណកម្មក្នុងតំបន់ និង ក្នុង​សង្គម​អន្ដរជាតិ ព្រមទាំងយល់ព្រម​នៅក្នុង​សិទ្ធិលទ្ធភាព ដែល អាចធ្វើបាន​បន្ដនូវការ​ផ្ដល់ជំនួយ​ជូន​ប្រទេស​កម្ពុជា ។

ឯកឧត្តម​ ផាន គ័ងស៊ា មានប្រសាសន៍ថា យើងខ្ញុំ​មានសេចក្ដី​រីករាយណាស់​ដោយ​បាន មើល​ឃើញដើមឈើនៃកិច្ចសហប្រតិបត្ដិការមានផលប្រយោជន៍ និង ឈ្នះទាំង​អស់គ្នានេះ​កំពុង តែដុះ​ ចេញជា​ផ្លែផ្កា​កាន់​តែស្ដុកស្ដមថែមទៀតនោះ ។

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែង​ឲ្យ​ដឹង​​ថា ស្ពានព្រែក តា​មាក់​មាន​ប្រវែង ១០៦៦ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រសាងសង់ទៅតាមបទដ្ឋានបច្ចេកទេស កម្រិតថ្នាក់ទី ១ នៃ​សំណង់​សាធារណរដ្ឋប្រជាមានិតចិនចំណាយថវិកាសរុបអស់ចំនួន ៤៣ ៥០៣ ៦១៩ ដុល្លារ​សហរដ្ឋ​អាមេរិក ដែលក្នុងនោះថវិកាកម្ចី​ពីប្រទេសចិនចំនួន ៤១ ៣២៥ ៤៣៨,០៥ ដុល្លារអាមេរិក និង ថវិការ​បស់​រាជ​រដ្ឋាភិបាលកម្ពុជាចំនួន ២ ១៧៨ ១៨០,៩៥ដុល្លារសហរដ្ឋអាមេរិក​។ ឯកឧត្ដមរដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា ស្ពាន​ឆ្លង​កាត់​​ទន្លេមេគង្គតភ្ជាប់ផ្លូវជាតិលេខ ៦ ទៅផ្លូវជាតិលេខ ៨ ត្រង់ស្រុកខ្សាច់ កណ្ដាល​នេះ​បាន​ប្រើ​​ប្រាស់​ចំណែក​នៃប្រាក់កម្ចី​ចំនួន ៣០០ លានដុល្លាររបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង ថវិកា​បដិភាគ​ចំនួន ៥%របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្ដមរដ្ឋមន្ដ្រីថ្លែងថាក្រុមហ៊ុន (SHANGHAI Construction (GROUP) General Company ) ​ដែលជាអ្នកអនុវត្ដគម្រោងបានបញ្ចប់ការដ្ឋានស្ពានព្រែកតាមាក់ មុនផែនការកំណត់ រយៈពេល ១២ ខែ​បន្ទាប់​​ពីបានបើកកាលពីខែមិថុនា ឆ្នាំ ២០០៧ ហើយដែលមានក្រុមហ៊ុន Guangzhou Wanan Construction Supervision ជាទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស​

    
         ក្រុមហ៊ុនមកពីប្រទេសជប៉ុនមាន ​គម្រោង​ការ​ បង្កើតរោងចក្រផលិតម៉ូទ័រ​នៅ​កម្ពុជា​
       

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បាន​គាំទ្រ​ក្រុម​ហ៊ុន​ MINEBEA ជាក្រុមហ៊ុនមួយ​​មក​ពី​ប្រទេសជប៉ុន ក្នុង​​ការបង្កើតរោងចក្រ​ផលិតម៉ូទ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សម្តេច​ បានជម្រុញឱ្យ​ក្រុមហ៊ុន​របស់​ប្រទេសជប៉ុនមួយនេះបន្ដធ្វើការ សហការជា​មួយ​ស្ថាប័ន​ ពាក់ព័ន្ធ​កម្ពុជា ដើម្បីធ្វើឱ្យការវិនិយោគ​នេះទទួល​បាន​ជោគជ័យ ។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ ឱ្យដឹងថា សម្ដេចតេជោ​ មាន​ប្រសាសន៍​ថា ម៉ូទ័រ​ជាបេះ​ដូង​របស់​គ្រឿង​ចក្រ ហើយ​ជា​បច្ចេក​វិទ្យាថ្មី​មួយ​ដែល​ទើប​នឹង​នាំ​ចូល ​មក ​ក្នុង​ប្រទេស​​កម្ពុជា ដូច្នោះយុទ្ធសាស្ដ្រ​ជាចម្បង​នា​ពេល​នេះគឺធ្វើយ៉ាងណា ឱ្យរោងចក្រផលិត​ ម៉ូទ័រ​នេះ​​ ទទួល​បាន​ជោគជ័យ​ ។ សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្រុមហ៊ុនត្រូវ បន្ដសហការ ជាមួយក្រ សួងការងារ និង​ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា(CDC)​ដើម្បី​រៀប​ចំ​ នូវ​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​ពលករមកធ្វើការនៅក្នុងរោងចក្រ ក៏ដូច​ជាការរៀបចំ​ជ្រើស​រើស​ ពលករ​ ទៅ​បណ្ដុះបណ្ដាល​នៅក្រៅ​ប្រទេស ​ដើម្បីមក​បម្រើការ​នៅ​ក្នុង​រោង​ចក្រ​វិញផងដែរ ។

ឯកឧត្តម​ អ៊ាង សុផល្លែត ឱ្យដឹងថាក្នុង​ឱកាស​ចូល​ជួប​សំដែង​ការ​គួរសម​ នៅភូមិគ្រឹះ​ ក្នុង​ រាជធានី​ភ្នំពេញ​​កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១១​ លោក YOSIHISA KAINLIMA ប្រធានក្រុមហ៊ុន MINEBEA​ ​បានជំរាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា លោក​មានភាព​ កក់ក្ដៅ​ យ៉ាង​ខ្លាំង​​នៅពេលបានធ្វើការពិភាក្សាជាមួយ ថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប ហើយក៏​បាន សម្រេច ​ធ្វើការ​ វិនិយោគ​ដោយ​​បង្កើតជារោងចក្រផលិតម៉ូទ័រនៅក្នុងប្រទេសកម្ពុជា ។

លោកនាយកក្រុមហ៊ុន​ជប៉ុន​រូប​នេះ​បាន​ថ្លែងថា ក្រុមហ៊ុន​របស់លោក​មានលទ្ធភាព​ក្នុងការ​ ផលិត​ម៉ូទ័រ ដែលមានខ្នាតតូចជាងគេបំផុតនៅលើពិភពលោក ហើយ​ដោយយកបំណែករបស់ម៉ូទ័រ ដែល ផលិត​ដោយ​​ក្រុមហ៊ុនផ្ទាល់ពីប្រទេសចិន ម៉ាឡេស៊ី និង ប្រទេស​ថៃ ជាដើមមកផ្គុំនៅក្នុងប្រទេសកម្ពុជា តែម្ដង ។

ក្រុមហ៊ុន MINEBEA ជាក្រុមហ៊ុនដែលបាន​ចុះបញ្ជីនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៥១​​ មកម្លេះ ដោយផលិតជាម៉ូទ័រ ពិដាន ជាមួយផលិតផលផ្សេងៗជាច្រើនទៀតផងដែរ ។ លោក YOSIHISA​ KAINLIMA ថ្លែងថា ក្រុមហ៊ុនរបស់លោកមានបំណង​ធ្វើការបណ្ដុះ​បណ្ដាល​ធនធាន ​មនុស្ស​របស់​​​កម្ពុជា ហើយក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន​បានសុំអនុសាសន៍​ ពីសម្ដេច​តេជោ​ នាយករដ្ឋមន្ដ្រី​ដើម្បី​​​ឱ្យការវិនិយោគរបស់លោកទទួលបានជោគជ័យនោះ។

ពាក់ព័ន្ធជាមួយការបណ្ដុះបណ្ដាលធនធានមនុស្ស សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី​ បាន​ណែ​នាំ​ ឱ្យ​ក្រុម​ហ៊ុន​​​ពិភាក្សា​ជាមួយ អង្គការ CIKA ដើម្បីធ្វើការផ្សព្វផ្សាយជ្រើសរើសយកសិស្ស និស្សិតដែល ​បាន​សិក្សា​ពាក់​ព័ន្ធ​​​ពីបញ្ហាម៉ូទ័រមកធ្វើបទបង្ហាញ ទៅដល់ជាងដែលកំពុងធ្វើអាជីវកម្មពាក់ព័ន្ធជាមួយ បញ្ហាម៉ូទ័រនេះ ប្រយោជន៍​​​ដើម្បីឱ្យពួកគេបានយល់កាន់តែច្បាស់ឡើងពីដំណើរការផលិតម៉ូទ័រ និង សកម្មភាព​ធ្វើការ​របស់​​ម៉ូទ័រ ។ សម្ដេចនាយករដ្ឋមន្ដ្រីក៏បានជម្រុញឱ្យក្រុមហ៊ុនបង្កើតកម្មវិធីធ្វើ កម្មសិក្សា របស់និស្សិត​តាម​សកល​វិទ្យាល័យមកកាន់រោងចក្រ ឱ្យមានការសហការជាមួយគណៈកម្មការជាតិ បណ្ដុះបណ្ដាលវិជ្ជាជីវៈ​​ និង​ CDC ដើម្បីបញ្ជូនគ្រូ និង សាស្ដ្រាចារ្យទៅធ្វើឧទ្ទេសនាមនៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏​ដូច​ជា អញ្ជើញថ្នាក់ដឹកនាំដែលពាក់ព័ន្ធទៅធ្វើទស្សនកិច្ចនៅ រោងចក្រនិង ធ្វើបទឧទ្ទេសនាម ដើម្បីឱ្យ​ពលករ​​ទាំងអស់បានចូលរួមថែទាំរោងចក្រ និង ដើម្បី​ជម្រុញការវិនិយោគ របស់​ក្រុមហ៊ុន​ទទួល​បាន​ជោគ​ជ័យ​ផងដែរ៕